SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

https://www.sbs.com.au/language/khmer/km/podcast/sbs-khmer

Eine durchschnittliche Folge dieses Podcasts dauert 6m. Bisher sind 2566 Folge(n) erschienen. Alle 0 Tage erscheint eine Folge dieses Podcasts.

Gesamtlänge aller Episoden: 14 days 17 hours 47 minutes

subscribe
share






នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤


មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តី និងមេដឹកនាំបក្សប្រឆាំង អំពាវនាវឱ្យមានការរួបរួម ក្រោយការវាយប្រហារនៅព្រះវិហារនាទីក្រុងស៊ីដនី។ ** លោក Anthony Albanese ស្នើផ្តល់សញ្ជាតិអូស្រ្តាលីដល់ពលរដ្ឋបារាំងម្នាក់ ដែល ព្យាយាមការពារប្រជាជន ពីអ្នកវាយប្រហារនៅBondi Junction។ ** រដ្ឋាភិបាលសហព័ន្ធនឹងបង្កើតទីភ្នាក់ងារការពារបរិស្ថានឯករាជ្យដំបូងគេរបស់អូស្ត្រាលី។


share








   10m
 
 

បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីខ្មែរ មានអ្នក​លេងល្បែងប្រជាប្រិយ​ច្រើន នៅ​រមណីយដ្ឋានវត្តភ្ន


ប្រជាពលរដ្ឋ បន្តចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា បន្តដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ ពិធីបុណ្យចូលឆ្នាំ នៅ ១ថ្ងៃទៀត គឺថ្ងៃទី១៦ ខែមសា។


share








   4m
 
 

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១៦ខែមេសា ឆ្នាំ២០២៤


ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ក្មេងជំទង់ម្នាក់ត្រូវជាប់ឃុំ បន្ទាប់ពីមនុស្សច្រើននាក់ត្រូវបានចាក់នៅព្រះវិហារស៊ីដនី... ** ទារកដែលរងរបួសធ្ងន់ក្នុងការវាយប្រហារនៅ ផ្សារទំនើបស៊ីដនី បង្ហាញសញ្ញានៃការជាសះស្បើយឡើងវិញ…


share








   3m
 
 

លោក ហ៊ុន សែន ប្រកាសស្វាគមន័ ខ្មែរអូស្រ្តាលី ដែល​ធ្លាប់ជេរលោក


លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រកាសស្វាគមន៍ ដោយក្តីរីករាយ ចំពោះប្រជាពលរដ្ឋខ្មែរពីរនាក់ប្តីប្រពន្ធ នៅប្រទេសអូស្ត្រាលី ដែលធ្លាប់ជេរប្រមាថលោកកន្លងមក។


share








   4m
 
 

Navigating the implicit right to protest in Australia - សិទ្ធិរបស់យើងក្នុងការធ្វើបាតុកម្មតវ៉ា ក្នុងប្រទេសអូស្ត្រាលី


Every week, impassioned Australians take to the streets, raising their voices in protest on important issues. Protesting is not an offence, but protesters sometimes test the limits of the law with extreme and antisocial behaviour. The chance of running into trouble depends on where you’re protesting and how you behave...


share








   10m
 
 

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០២៤


ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ទង់ជាតិនៅទូទាំងប្រទេសអូស្ត្រាលីបង្ហោះត្រឹមពាក់កណ្តាលបង្គោល នៅថ្ងៃនេះ ដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហារ Bondi Junction... ** ការស៊ើបអង្កេតឯករាជ្យមួយនឹងត្រូវបានបង្កើតឡើងចំពោះការវាយប្រហារBondi Junction ខណៈដែលរដ្ឋាភិបាលញូសៅវែលពិចារណាវិធានការបន្ថែមសម្រាប់ឆ្មាំសន្តិសុខ ... ** លោកនាយករដ្ឋមន្ត្រី Anthony Albanese ចូលរួមជាមួយមេដឹកនាំពិភពលោកក្នុងការថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល។


share








   5m
 
 

ទិដ្ឋភាពថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់បងប្អូនខ្មែរអូស្ត្រាលី


ប្រជាពលរដ្ឋខ្មែរអូស្រ្តាលីបានជួបជុំគ្នាយ៉ាងច្រើនកុះករនៅទីវត្តអារាម ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បើទោះបីជាថ្ងៃនេះមិនមែនជាថ្ងៃឈប់សម្រាកសម្រាប់ពួកគេ ហើយក៏មិនទាន់ដល់ថ្ងៃចូលឆ្នាំពិតប្រាកដ តាមប្រតិទិនខ្មែរយើងក៏ដោយ ។ សូមស្តាប់បទសម្ភាសជាមួយបងប្អូនដែលអញ្ជើញមកប្រារព្ធពិធីនិងអ្នកស្ម័គ្រចិត្ត ដែលកំពុងត្រៀមម្ហូបអាហារសម្រាប់ការលក់ដូររយៈពេលបីថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅវត្តពុទ្ធិរង្ស៊ីម៉ែលប៊នដូចតទៅ។


share








   12m
 
 

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤


មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកស្រី Penny Wong ថា បញ្ហារបស់លោក Julian Assage មិនមែនអាស្រ័យលើរដ្ឋាភិបាលទេ។ ** ប្រាក់បំណុលសិស្សនិស្សិត កើនឡើងលឿនជាងលទ្ធភាពដែលអាចសងត្រឡប់មកវិញបាន។ ** របាយការណ៍ថ្មីមួយរកឃើញថា វេជ្ជបណ្ឌិតវ័យក្មេងក្នុងរដ្ឋវិចថូរៀ ព្រួយបារម្ភអំពី កំហុសឆ្គងដោយសារតែការនឿយហត់ និងអស់កម្លាំងជ្រុល។


share








   11m
 
 

ប្រជាពលរដ្ឋនៅភ្នំពេញ ចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្ម


នៅព្រឹកថ្ងៃទី១២មេសានេះ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បានរៀបចំឡានក្រុងជាង ៤០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ពីភ្នំពេញ ទៅបណ្តាខេត្តនានា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ដំណើរការឡានក្រុងសាធារណៈនេះ នឹងបន្តរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ពោលគឺ ១ថ្ងៃមុនចូលឆ្នាំ និង១ថ្ងៃ ក្រោយថ្ងៃចូលឆ្នាំ ដែលឡានក្រុងទាំងនោះ ត្រូវដឹកជញ្ជូនប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តវិញ។


share








   2m
 
 

កម្ពុជាបន្តប្រតិកម្មនឹងការផ្សព្វផ្សាយ ពាក់ព័ន្ធគម្រោងព្រែកជីកតេជោហ្វូណន


បន្ទាប់ពីលោក ហ៊ុន សែន ជាឪពុក ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មវិញម្តង ពាក់ព័ន្ធនឹងគម្រោងព្រែកជីកតេជោ ហ្វូណន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺបង្កើតឡើង ដើម្បីទាញយកអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន ហើយជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះ ហើយក៏មិនមានការប៉ះពាល់ដល់បរិស្ថានទន្លេមេគង្គនោះទេ។


share








   9m