SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

https://www.sbs.com.au/language/khmer/km/podcast/sbs-khmer

Eine durchschnittliche Folge dieses Podcasts dauert 6m. Bisher sind 2566 Folge(n) erschienen. .

Gesamtlänge aller Episoden: 14 days 17 hours 47 minutes

subscribe
share






នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី ១ ខែឧសភា ឆ្នាំ២០២៤


**រដ្ឋាភិបាលសហព័ន្ធនឹងបោះទុនរាប់រយលានដុល្លារ ចូលទៅក្នុងកម្មវិធីគេចចេញពីអំពើហឹង្សាក្នុងគ្រួសារ។ ** លោកហេរញ្ញិក Jim Chalmers និយាយថា អូស្ត្រាលីនៅតែមានទំនាក់ទំនងល្អជាមួយប្រទេសឥណ្ឌា ទោះបីជាមានការបណ្តេញសំបុកចារកម្មឥណ្ឌាចេញពីប្រទេសក៏ដោយ។ ** Qantas ស៊ើបអង្កេតលើកម្មវិធីAppរបស់ខ្លួន ខណៈដែលអតិថិជនរាយការណ៍ថា មានសិទ្ធិចូលប្រើទិន្នន័យរបស់អ្នកដទៃ។


share








   10m
 
 

ត្រៀមលក្ខណៈក្នុងការប្រឡង IELTS ដើម្បីបំពេញតាមលក្ខខណ្ឌផ្លាស់ប្តូរថ្មីរបស់អូស្រ្តាលី


រដ្ឋាភិបាលអូស្ត្រាលីបានធ្វើការផ្លាស់ប្តូរចំពោះតម្រូវការភាសាអង់គ្លេសសម្រាប់ទិដ្ឋាការនិស្សិត និងទិដ្ឋាការនិស្សិតដែលបញ្ចប់ការសិក្សាបណ្តោះអាសន្ន។ ឥលូវនេះ ដើម្បីទទួលបានទិដ្ឋាការនិស្សិតលេខ ៥០០ និស្សិតគ្រប់រូបត្រូវមានពិន្ទុ IELTS សរុប ៦.០ ហើយទិដ្ឋាការលេខ ៤៨៥ ត្រូវមានពិន្ទុ IELTS សរុប ៦...


share








   11m
 
 

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការលើកឡើងរបស់លោក សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្?


អ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រកាសច្រានចោលចំពោះអ្វី ដែលលោកហៅថា ជាការប្រឌិត និងបំភ្លៃរបស់លោក សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់ នៅក្នុងយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។


share








   7m
 
 

អ្នកសិក្សាស្រាវជ្រាវកម្ពុជា ព្រមានវៀតណាម កុំផ្លុំផ្សែងដាក់កម្ពុជា


លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានវៀតណាម កុំឱ្យផ្លុំផ្សែងដាក់កម្ពុជា ព្រោះកម្ពុជា ក៏អាចតបតទៅវិញ យ៉ាងហោចណាស់ចំនួន ៥ចំណុចផងដែរ។


share








   5m
 
 

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤


ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** របាយការណ៍ឃាតកម្មចុងក្រោយបង្អស់បង្ហាញថា ចំនួនស្ត្រីដែលត្រូវបានសម្លាប់ដោយដៃគូរួមមេត្រីនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងយ៉ាងខ្លាំង។ ** បក្សលេប័រកំពុងប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីអ្នកជាប់ឃុំឃាំងអន្តោប្រវេសន៍ដែលត្រូវបានដោះលែងម្នាក់ ស្ថិតក្នុងចំណោមមនុស្សបីនាក់ដែលត្រូវបានចាប់ខ្លួនពីបទ ប្លន់ប្តីប្រពន្ធវ័យចំណាស់នៅ WA។ ** អូស្ត្រាលីបាត់បង់ចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលរបស់ខ្លួន ខណៈដែលនិស្សិតអន្តរជាតិ ពិចារណាលើថ្លៃចំណាយនៃការរស់នៅ។


share








   4m
 
 

Understanding the profound connections First Nations have with the land - ស្វែងយល់ពីទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់ជនជាតិដើមដំបូងនៅលើទឹកដីអូ


The land holds a profound spiritual significance for Aboriginal and Torres Strait Islander peoples, intricately intertwined with their identity, belonging, and way of life. - ជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait មានទំនាក់ទំនងខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ ជាមួយនឹងទឹកដីរបស់ពួកគេ ដែលទាក់ទងគ្នាជាមួយនឹងអត្តសញ្ញាណ អារម្មណ៍នៃកម្មសិទ្ធិ និងរបៀបរស់នៅរបស់ពួកគេ។


share








   11m
 
 

នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤


** អ្នករៀបចំការហែក្បួនហិង្សាយេនឌ័រចោទលោក Anthony Albanese ថានិយាយកុហក។ ** ការខាតបង់ផ្នែកហិរញ្ញវត្ថុពីការបោកប្រាស់ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ។ **ការពិនិត្យសើរើលើច្បាប់សុវត្ថិភាពតាមអ៊ីនធឺណិតរបស់ eSafety។


share








   4m
 
 

សិក្សាភាសាអង់គ្លេសភាគទី60៖ ការនិយាយអំពីពិធីរំលឹកវិញ្ញាណក្ខន្ធ / ទិវា Anzac


សិក្សាពីរបៀបនិយាយអំពីពិធីរំលឹកទិវា Anzac ថែមទាំងស្វែងយល់ពីមូលហេតុដែលវាមានសារៈសំខាន់សម្រាប់ប្រជាជនអូស្ត្រាលីទាំងអស់។


share








   16m
 
 

នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី ២៤ ខែមេសា ឆ្នាំ២០២៤


មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប្រតិបត្តិការប្រឆាំងភេរវកម្មកំពុងដំណើរការនៅក្នុងទីក្រុងស៊ីដនី ពាក់ព័ន្ធនឹងការប្រហារនៅព្រះវិហារ Wakeley។ ** រដ្ឋាភិបាលសហព័ន្ធគាំទ្រឱ្យរដ្ឋញូសៅវែលពិនិត្យឡើងវិញលើច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ។ ** អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះមកត្រឹម 3.6%។


share








   13m
 
 

សហព័ន្ធខ្មែរក្រោមប្រារព្ធទិវា Anzac តាមបែបព្រះពុទ្ធសាសនា


សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នៅវត្តធម្មារាម ក្នុងតំបន់ស្រ្ពីងវ៉ែល ទីក្រុងមែលប៊ន ដើម្បីប្រារព្ធទិវាអែនសែក (Anzac Day)។ កម្មវិធីនេះនឹងប្រព្រឹត្តទៅជាសាធារណៈតាមបែបព្រះពុទ្ធសាសនា។ សូមស្តាប់បទសម្ភាសជាមួយលោកយ័ញ បូណាត ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទ្វីបអូសេអានី។


share








   9m